រឿង៖ ផ្ទះចាស់ My old home town (ភាគ០១)

Credited by: Channy Mon

ដំនើរកំសាន្តថ្ងៃចុងសប្តាហ៍ក្នុងអាទិត្យនេះ ខ្ញុំសំរេចចិត្តចេញដំនើរទៅស្រុកនិងផ្ទះកំនើតរបស់ខ្ញុំ ព្រោះខ្ញុំខកខានមិនដែរបានទៅលេងផ្ទះចាស់របស់ខ្ញុំសោះតាំងពីរៀនចប់ ហើយគ្រួសារយើងបានចាកចេញមករស់នៅទីក្រុង ទុកផ្ទះឈើមួយខ្នងនោះចោល ដោយកំរនិងមានឱកាសបានទៅលេង ឫរៀបចំសម្អាតណាស់។ មិនដឹងថា ចិត្តខ្ញុំ ហេតុអ្វីក៏ប្រែជា នឹកផ្ទះចាស់ នោះខ្លាំងម្ល៉េះ ហើយហាក់ដូចជា មានអ្នក ទន្ទឹងរងចាំមើលផ្លូវ ខ្ញុំបានប្រាប់ម្តាយនិងឪពុកខ្ញុំថានិងសម្រាកនៅទីនោះ ១អាទិត្យ ហើយរៀបចំសម្អាត ឆ្ការព្រៃជុំវិញផ្ទះ គាត់ទាំង២ក៏អនុញ្ញាតិ្ត ហើយជូនពរកូនប្រុសសំណព្វអោយធ្វើដំនើរដោយសុវត្ថិភាព ព្រមទាំងពាក់ខ្សែកព្រះឲ្យខ្ញុំមួយខ្សែទៀតផង ត្បិតខ្ញុំមិនសូវមានជំនឿ តែណ្ហើយកុំឲ្យគាត់អន់ចិត្ត ក៏ព្រមពាក់ទៅ។

នៅលើរថយន្តក្រុង ខ្ញុំងក់ហើយគេងលក់មួយស្របក់ អារម្មណ៍និងវិញ្ញាណរបស់ខ្ញុំ បានអណ្តែតទៅដល់វិមាណផ្ទះឈើដ៏ស្រស់ស្អាតមួយកន្លែង ទីនោះជាផ្ទះចាស់របស់ខ្ញុំ តែហេតុអ្វីក៏ស្រស់ស្អាត និងត្រជាក់គួរជាទីរម្យនាម្ល៉េះ ហាក់ដូចជាមានអ្នកចាំមើលថែ និងរៀបចំយ៉ាងស្អាត ខ្ញុំក៏បោះជំហានឡើងកាំជណ្តើរមួយៗ ស្រាប់តែប្រទះភ្នែក ឃើញនារីម្នាក់អង្គុយក្រងផ្កា បែរខ្នងដាក់ខ្ញុំ មើលទៅនាង មិនដឹងថាម្ចាស់ផ្ទះគេមកទេ នាងបែរជាចូលមករស់នៅយ៉ាងសុខសាន្តបែបនេះទៅវិញ។ ខ្ញុំបំរុងរៀបនឹងស្រែកសួរ តែក៏ត្រូវភ្ញាក់ ព្រោះឡានក្រុង ជាន់ហ្រ្វាំង ខ្ញុំបុកក្បាលនិងកញ្ចក់បង្អួចស្ទើរតែចេញខួរ មកក្រៅ ក្បាលឡើងពក ក្រហមព្រឿងៗ ព្រោះតែសត្វគោរត់ឆ្លងថ្នល់។

ការធ្វើដំណើរហាក់មិនរលូនសោះ ឡានចេះតែខូចនេះខូចនោះ ទំរាំនឹងដល់ផ្ទះចាស់របស់ខ្ញុំ ងងឹតស្ទើរតែមើលផ្លូវមិនឃើញទៅហើយ។ ខ្ញុំភ្ញាក់ព្រឺត និងសំលេងទូរសព្ទ័រោទិ៍ ខ្ញុំចុចទទួល ហើយតបទៅម្ចាស់សំលេងព្រោះលេខនេះជាសំណព្វចិត្តរបស់ខ្ញុំ៖ បាទម៉ាក់ កូនមកដល់ហើយ ! កំពុងតែចាក់សោរចូល ណាម៉ាក់ ! បាទកូនស្គាល់កន្លែងបើកភ្លើងហើយ ! បានហើយម៉ាក់ ទូរសព្ទ័កូនជិតអស់ថ្មហើយ ! ចាំកូនខលទៅម៉ាកវិញ ! Good night! I Love U too Mum!

អីយ៉ា ! ភ្លើងនៅបើកបានទេតើ ! គេមិនទាន់ផ្តាច់ទេ ! តែដូចជាមិនសូវមានធូលីដី អីទេ នៅស្អាតបាទ ដូចមានគេបោសជូតអញ្ចឹង ! ស្ងាត់ល្អណាស់ ! ខានមកលេងយូរហើយ មិនប្រែប្រួលសោះ ! អស់កម្លាំងណាស់ ! ខ្ញុំសំឡឹងមើលគ្រែរបស់ខ្ញុំដោយក្តីពេញចិត្ត តែគ្រែនេះវារាងតូចបន្តិហើយ ព្រោះពេលនេះ ខ្ញុំពេញកម្ល៉ោះ មិនមែនជាកុមារាដូចមុនទៀតទេ ! ដាក់ខ្នងលើគ្រែខ្ញុំក៏គេងលក់ ហើយទ្វារបង្អួច អំពូលភ្លើងក៏ចាប់ផ្តើមបិត ដោយឯកឯង ខ្ញុំមានអារម្មណ៍ដឹងខ្លួនតិចៗ ហាក់មានការសណ្តំអ្វីម្យ៉ាងមកលើខ្លួនខ្ញុំ ! ស្រមោលមនុស្សស្រីនោះ ក៏ដើរមកក្បែរចុងជើងខ្ញុំ ខ្ញុំក៏រកនិយាយអ្វីមិនចេញ បានត្រឹមតែធ្មេចភ្នែក ហើយអារម្មណ៍ខ្ញុំ លែងតបត និងការចង់ដឹងថា ស្រមោលនោះ ជាអ្វីឡើយ….. !

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងនិទានភាគវែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s