រឿង៖ ផ្ទះចាស់ My old home town (ភាគ០៥ ចប់)

Credited by: Channy Mon

ព្រឹកនេះអាកាសធាតុល្អណាស់ តាំងពីខ្ញុំមកដល់ទីនេះ ថ្ងៃនេះជាលើកទីមួយ ដែលខ្ញុំមាអារម្មណ៍ឈប់ភ័យខ្លាច និងមានភាពរីករាយ ព្រោះបុប្ជាមួយទង បានមករីកក្នុងគេហដ្ឋានរបស់ខ្ញុំ ហើយខ្ញុំកំពុងតែមានអារម្មណ៍ថា កំពុងយល់សបិ្ត ហើយខ្ញុំខ្លាចបំផុតគឺត្រូវបាត់មនុស្សស្រីគួរឲ្យអាណិតម្នាក់នេះ។

ស្រីភួង៖ វិជាតិ តើបងគិតនឹងទៅទីក្រុងវិញនៅពេលណាទៅ?

វិជាតិ៖ ខ្ញុំគិតថានិងទៅវិញនៅថ្ងៃស្អែក ហើយថ្ងៃស្អែក មិត្តភក្តិខ្ញុំគេនិងមកទទួលទៅវិញ? តែខ្ញុំមិនចង់ឃ្លាតពីនាងទេ ខ្ញុំពិតជាអាណិតនាងខ្លាំងណាស់ តើនាងនឹងរស់នៅម្នាក់ឯងបានដោយរបៀបណា ហើយអាសុរៈកាយនោះវានិងមករកនាងម្តងទៀតដែលឫទេ?

ស្រីភួង៖ វិជាតិ ខ្ញុំនឹងទៅតាមបង ទោះបងទៅដល់ទិណា ព្រោះមានតែបងទេដែលអាចជួយសង្គ្រោះជីវិតខ្ញុំបាន សូមបងកុំបោះបង់ខ្ញុំឫទុកខ្ញុំចោលអីណា !

វិជាតិខិតទៅជិតនាងហើយ ចាប់ដៃនាង ហើយអះអាង ៖ បងពិតជារំភើបរីករាយណាស់ដែរស្រីភួងនិយាយបែបនេះ ហើយព្រមទៅតាមបង បងនឹងមើលថែស្រីភួង ហើយនាំអូនចាកចេញពីទីកន្លែងនេះ ពួកយើងនឹងរួមរស់ជាមួយគ្នា។

ស្រីភួងផ្តេកក្បាលលើស្មាររបស់វិជាតិ នាងចាប់ផ្តើម មានសភាពស្រស់បស់វិញហើយ ស្នាមញញឹមដ៏ស្រទន់របស់នាងពិតជាធ្វើឲ្យបេះដូងវិជាតិញាប់ញ័រ ហើយពិតជាស្រឡាញ់និងអាណិតនាងខ្លាំងណាស់។

វិជាតិ៖ ស្រីភួងអាចប្រាប់បងបានទេ តើហេតុអ្វីក៏នៅតំបន់នេះ ពុំសូវមានមនុស្សរស់នៅ ហើយតើបងកំពុងយល់សប្តិឫ? ព្រោះអ្វីៗវាហាក់ដូចជាកើតឡើង ហើយចម្លែកបំផុត បងមិនចង់បើកភ្នែកឡើងហើយបាត់បង់អូនទេ !

ស្រីភួង៖ បងវិជាតិ បងមិនបានយល់ច្រឡំ ឫយល់សប្តិទេ តែអ្វីដែលបងបានជួបប្រទះ វាជាពេលវេលាមួយ សែនឆ្ងាយពីពេលដែលបងកំពុងតែរស់នៅ បើសិនជាខ្ញុំចាកចេញពីពិភពនេះ ខ្ញុំត្រូវស្លាប់ ចាស់ ឈឺ ដូចមនុស្សទូទៅ ! ហើយខ្ញុំរងចាំបងមកទទួលខ្ញុំ អស់រយៈពេលយូរណាស់មកហើយ អរគុណបងដែលមិនភ្លេចពាក្យសន្យារបស់ពួកយើង។

វិជាតិ៖ បងតែងតែឆ្ងល់ថា តើបងធ្លាប់ជួបអូននៅទីណា ពួកយើងត្រូវជាអ្វីនឹងគ្នា ការពិត អតីតកាលរបស់ពួកយើង វាចងជាប់គ្នាមកច្រើនណាស់ មានរឿងរ៉ាវខ្លះបងនៅចាំបាន គឺពួកយើងធ្លាប់រៀបការជាមួយគ្នា។

ស្រីភួងមុខក្រៀម៖ បើសិនជាថ្ងៃស្អែក បងភ្ញាក់ឡើងហើយមិនឃើញខ្ញុំតើបងមានអារម្មណ៍បែបណាទៅ?

វិជាតិចាប់ឱបស្រីភួងហើយថើបនាង៖ ស្រីភួង បងនឹងឱបអូនបែបនេះ ទោះអូនមានស្លាបក៏ហើរទៅណាមិនរួចដែរ? បងសុំអង្វរសូមអូនកុំចាកចេញពីបងម្តងហើយម្តងទៀត ទោះថ្ងៃមុខអូនក្លាយទៅជាអ្វីសូមអូន មេត្តាកុំបែកពីបង !
………………………………

ដំណក់ទឹកភ្នែកស្នេហា អបដោយចង្វាក់បេះដូង លាយឡំនឹងស្បៃរាត្រីកន្លងផុតទៅ ព្រះអាទិត្យរះឡើងជាមួយនឹងទឹកសន្សើមចាំងពន្លឺ និងខ្យល់បក់តិចមកប៉ះនិងថ្ពាល់របស់កំលោះយើង គេប្រហែលជាពុំហ៊ានបើកភ្នែកទេ ព្រោះ គេប្រហែលជាខ្លាចបាត់បង់នារីជាទីស្រឡាញ់ដែលគេថ្នាក់ថ្នមពេញមួយរាត្រី ! ខ្យល់នេះជាខ្យល់ដង្ហើមរបស់មនុស្ស ហើយមនុស្សម្នាក់ កំពុងតែថើបផ្ពាល់គេ វិជាតិ បើកភ្នែកតិចៗ គេញញឹមឡើង ហើយចាប់ស្រីភួងអង្រួន ហើយស្រែកហ៊ោ៖

វិជាតិ៖ ស្រីភួង អូនមានដង្ហើមដូចមនុស្សហើយ បងសប្បាយចិត្តណាស់ !
ស្រីភួង ៖ បងប្រុងសំលាប់ខ្ញុំឫ បានជាចាប់ឱបខ្ញុំស្ទើរតែដកដង្ហើមមិនចេញ ! លែងខ្ញុំទៅ ! លែងទៅ ! (ស្រាប់តែស្រីភួង រកកលចង់ក្អួតចង្អោរ)
វិជាតិ៖ បងពិតជាពូកែមែន គ្រាន់តែមួយយប់សោះ អូនចាញ់កូនទៅហើយ !
ស្រីភួង៖ ហេតុអ្វីក៏បងដឹងថាខ្ញុំមានកូន?
វិជាតិ៖ ព្រោះបងជាគ្រូពេទ្យ ! (វិជាតិស្ទុះទៅរកកន្ធោមកឲ្យស្រីភួងក្អួតដាក់)
ស្រីភួង៖ នេះមិនមែនជាកំអួតនៃការចាញ់កូនទេបងវិជាតិ បងមើលក្នុងកន្ធោនោះទៅ?
វិជាតិ៖ ហ្ហាស ! គឺជាសត្វឈ្លើង ! ហេតុអ្វីក៏ពណ៌វាលឿងបែបនេះ !
ស្រីភួង៖ វាស្លាប់ហើយបងវិជាតិ ចាប់ពីថ្ងៃនេះទៅ វាលែងមានអសុរៈកាយឈ្លើងនេះ នៅលើផែនដីយើងទៀតហើយ !
វិជាតិ៖ តើហេតុអ្វីបានជាវាស្លាប់បានយ៉ាងងាយបែបនេះ?
ស្រីភួង៖ ព្រោះស្រីក្រមុំដែលស្នងដំណែងពេលនេះ នាងមានប្តីហើយ !
វិជាតិ៖ បើដឹងចឹងបង យកអូនធ្វើប្រពន្ធយូរហើយ !
ស្រីភួង ក្តិចតិចៗ (ក្តៀនយោបល់) ៖………..
ប្រហែលរសៀលបន្តិចមិត្តភក្តិរបស់វិជាតិ ក៏បើកឡានមកដល់ ហើយគេនាំគ្នាសំលឹងមើលតួឯងស្រីរបស់យើងយ៉ាងចំឡែក ព្រោះនាងស្អាតប្លែក ទោះនាងមានសំបុរសរស្លាំងបន្តិចក៏ដោយ ! មួយគូរនេះសមនឹងគ្នាណាស់ មើលចុះ មានមនុស្សក្នុងឡានជាច្រើននាក់តែពួកគេ បែរជាអង្គុយជជែកគ្នាតែ២នាក់ មិនខ្វល់ពីអ្នកមើលឫអ្នកអានឡើយ។
សូមជូនពរសព្វសាធុការ ដល់ពួកគេ ព្រមទាំងមិត្តអ្នកអាន ឲ្យជួបតែសេចក្តីសុខ សុភមង្គល ! រឿង៖ ផ្ទះចាស់ My old home town សូមស្លេះតែត្រឹមណេះ ! សូមខន្តីអភ័យទោស រាល់កំហុសឆ្គង ពាក្យមិនគប្បី ឫអក្ខរាវិរុទ្ធ ទាំងឡាយណាដែរឆ្គាំឆ្គង។ ខ្ញុំគ្រាន់តែសសេរកែកំសាន្ត នឹងពុំមែនជាអ្នកនិពន្ធដែលមានវិជ្ជាជីវៈឡើយ គ្រាន់តែជាចំណូចចិត្ត ក្រោយពេលទំនេរប៉ុណ្ណោះ សូមអធ្យាស្រ័យ ។

ម៉ុន ចន្នី

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងនិទានភាគវែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s