“តួឯករបស់អូន”

ប្រហែលជាយូរណាស់ ដែលពួកយើងស្គាល់គ្នា តែអ្វីដែលអូនចាំបាន គឺថ្ងៃមួយ ក្នុងឆ្នាំ២០១០ បងបានស្គាល់អូន ដោយចៃដន្យ តែវាមិនមែនចៃដន្យទេ គឺអូនមានបំណងចង់ស្គាល់នឹងរាប់អានបង។បងប្រហែលជា ឆ្ងល់ថាហេតុអ្វី ក៏អូនចូលមកក្នុងជីវិតបង ហើយព្យាយាមនៅក្បែរបង ខំប្រឹងរកវិធីយ៉ាងណា ឲ្យបងបាននិយាយមករកអូន​ ចាប់អារម្មណ៍លើអូន។

ការព្យាយាមរបស់អូន បានសំរេចហើយ មនុស្សប្រុសម្នាក់ មុខស្ងួត គ្មានស្នាមញញឹម រូបរាងស្គម សំបុរស្រអែម ដែលអូនតែងតែតាមមើលរាល់ថ្ងៃ គេបែរនិយាយរកអូន ហើយផ្ញើរសារមកអូន ហើយអូនញោះគេ ស្ទើរគ្រប់ពេល ម្នាក់នោះគឺជាបង។

មនុស្សប្រុស ស្អី ឫកម្ល៉េះ ហៅ (បង) មិនបានបែរជា បកមកហៅខ្ញុំថា (មីង) ខ្ញុំចាស់ណាស់ឫអី? ថ្ងៃបន្តមកទៀតខ្ញុំក៏ទម្លាប់ នឹងពាក្យ(ពូមីង មីងពូ) របស់គាត់ ហើយខ្ញុំតែងតែចង់សើច ព្រោះបុរសម្នាក់នេះ ខុសពីបុរស ដទៃ ហើយគោរពខ្ញុំ ឲ្យតំលៃខ្ញុំ ហើយមិនដែលរំខានខ្ញុំ ហើយយល់ចិត្តខ្ញុំច្រើនបំផុត។

បងប្រហែលមិនចាំទេមែនទេ? ពាក្យដែលអូន មិនដែលបានលឺពីមាត់បង ក្នុងរយៈពេល៣ឆ្នាំចុងក្រោយ (ពូស្រឡាញ់មីង) (តើមីងអាចរៀបការជាមួយពូបានទេ? ហើយយើងនឹងរស់នៅជិតគ្នា) ស្តាប់ឮហើយ ខ្ញុំបែរជាស្រក់ទឹកភ្នែក រកពាក្យនិយាយ មិនចេញ បានត្រឹមគ្រវីក្បាល ហើយគេក៏សួរខ្ញុំថា (ហេតុអ្វី) ខ្ញុំប្រាប់គេថា (មីងភ្ជាប់ពាក្យជាមួយអ្នកផ្សេងហើយ) គេក៏ស្ងៀមហើយតបថា (ហេតុអ្វីក៏មីងផ្តល់ក្តីសង្ឃឹមឲ្យពូ? ហេតុអ្វីថាស្រឡាញ់ពូ ហើយភ្ជាប់ពាក្យជាមួយអ្នកដទៃ) ខ្ញុំក៏ត្រឹមនិយាយតែពាក្យ ថា(សុំទោស)។

គេក៏បាត់វត្តមាន អស់ជាច្រើនថ្ងៃ ខ្ញុំមិនបានស្វែងរកគេទេ ខ្ញុំដឹងថាគេខូចចិត្ត តែគេជាមនុស្ស​រឹងមាំ គេមិនសម្លាប់ខ្លួនឫធ្វើបាបខ្លួនឯងទេ គេជាមនុស្សប្រុសពិសេសសំរាប់ខ្ញុំ ហើយខ្ញុំក៏ដឹងថាគេនឹងមករកខ្ញុំវិញ។

៥ថ្ងៃកន្លងទៅ គេញញឹមដាក់ខ្ញុំ រួចនិយាយយ៉ាងស្រទន់ ហើយជូនពរខ្ញុំជាមួយ កាយវិការរាក់ទាក់ ហើយក្លាហានបំផុត គេមិនបន្ទោសខ្ញុំ មិនបន្ទោសនរណាម្នាក់ឡើយ ហេតុអ្វីក៏គេត្រជាត់បែបនេះ? ខ្ញុំខ្លាចណាស់ !

គេផ្ញើរសារ សួរសុខ គេឆាតសួរនាំ គេខលមកធម្មតា តែចិត្តខ្ញុំវិញ មិនស្ងប់សោះ ខ្ញុំចង់ឲ្យគេ ជេរស្តីបន្ទោសឲ្យខ្ញុំ ហើយខ្ញុំរីករាយនឹងសុំទោសគេគ្រប់បែបយ៉ាង។

អារម្មណ៍អូន មិនអាចកាត់ចិត្តពីបង ហើយចាកចេញទៅឡើយ ទោះជីវិតនេះអូនប្រឹងបំភ្លេចបងប៉ុណ្ណាក៏ដោយ មានតែអូន ខ្លួនឯងទេទើបដឹង ទោះនិយាយយ៉ាងណាក៏បងមិនយល់ដែរ។ អូនពិតជាអត្មានិយមណាស់ ទោះអូនមានគេ ក៏អូនមិនអាចបំភ្លេចបងបាន តើអូនកំពុងគិតអ្វី? មកដល់ចំណុចនេះ អូនក៏ចាប់ផ្តើមមានគំនិត ចង់ចេញពីបងម្តងបន្តិចៗ ហើយបងបែរជាចូលមកក្បែរអូនម្តងបន្តិចៗទៅវិញ គំលាតនេះ តើវាអាចបែកចេញពីគ្នាទេ? តែគ្រប់ពេលដែលគ្មានបង អូនឈឺចាប់ គ្មានស្នាមញញឹម គ្មានសេចក្តីសុខឡើយ នេះជាការពិត។

នៅថ្ងៃមួយអូនមានកិច្ចការទៅភ្នំពេញ ថ្ងៃមួយនោះហើយ ជាលើកដំបូងដែលពួកយើងបាននៅជាមួយគ្នា ហើយបេះដូងអូន បានលោតខុសចង្វាក់ បងញញឹមតិចៗ ហើយសំឡឹងមុខអូន កាយវិការនេះសុភាពហើយអូនថតយករូបបង ដាក់ចូលក្នុងប្រអប់បេះដូង​ស្ទើរគ្រប់កន្លែង។

គួរឲ្យអស់សំណើច ពេលនិយាយទូរសព្ទ័ ឫផ្ញើរសារ ឫឆាត អូនតែងតែនិយាយលេងសើច ថាចង់ថើប ចង់ឱបបង ចង់ក្តិច ចង់វាយ ខាំស្លឹកត្រចៀក មូលភ្លៅ តែពេលអូនជួបបង អូនមានអារម្មណ៍ថាអៀន​ ហើយស្ទើរតែរកពាក្យអ្វីនិយាយមិនបាន មើលទៅបងក៏ដូចគ្នាដែរ។

សេ្នហាមួយនេះ​ស្រស់ស្អាតណាស់ នារីម្នាក់ ដែលមានបេះដូងរឹងមាំបំផុត បែរចុះចាញ់ក្នុងក្តីស្រឡាញ់ របស់បុរសម្នាក់ទៅវិញ ពួកយើងបាននាំគ្នាជិះម៉ូតូដើរលេងជុំវិញទីក្រុង នៅពីក្រោយខ្នងបង អូនមានអារម្មណ៍ថាកក់ក្តៅណាស់ ប្រៀបដូចជារនាំងដ៏រឹងមាំ ហើយអូនមិនខ្លាចអ្វីដែលជាឧបសគ្គនៅចំពោះមុខឡើយ។

មិនយូរប៉ុន្មានស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពួកគេក៏រកកន្លែងជ្រក ហើយមេឃក៏ងងឹតទៀត អូនក៏បបួល បងត្រឡប់ទៅវិញ។

នារី៖ តោះបងវាសនា ពួកយើងទៅវិញទៅ មើលទៅមេឃមិនរាំងទេ​ !

វាសនា៖ ចុះនារី មិនរងាទេឫ? ចាំបន្តិចទៀតទៅ បើភ្លៀងមិនរាំង យើងសំរេចថា​ ទទឹកទាំងអស់គ្នាតែម្តងទៅ…។ (ពួកគេនាំគ្នាសើច ហើយសំលឹងដំនក់ភ្លៀង គ្រប់ធំៗ ស្រក់មិនព្រមឈប់ ហាក់ឃាត់ដំនើរពួកគេមិនឲ្យបែកគ្នា)

នារី៖ បងវាសនា អរគុណបងដែលនាំខ្ញុំដើរលេង បើមិនបានបងទេ​ខ្ញុំពិតជាមិនស្គាល់ផ្លូវទេ ហើយខ្ញុំក៏មិនស្គាល់នរណានៅទីនេះដែរ..

វាសនា៖ នារីមិនបាច់អរគុណអីទេ ! ការពិតខ្ញុំរីករាយណាស់ដែលបានជួបនារី ! ខ្ញុំពេញចិត្តជានិច្ច ហើយខ្ញុំរំភើបចិត្តណាស់ ព្រោះខ្ញុំគិតថាមួយជីវិតនេះ ខ្ញុំមិនបានជួបនារីទេ​ តែលើកនេះប្រហែលជាសុបិនទេដឹង !

នារីក្តិច វាសនាស្រែកអួយ៖ មិនមែនសុបិនទេ ! ឃើញទេ ខ្ញុំក្តិចបងស្នាឈឹ ស្រែកចង់បែកត្រចៀកខ្ញុំ !

វាសនាសើចញឹមៗ៖ តើពួកយើងជួបគ្នាលើកនេះ ជាលើកចុងក្រោយឫ? តើនារីនៅរាប់អានខ្ញុំទៀតទេ ពេលនារីរៀបការហើយឬអត់។

នារី មុខស្រពោន៖ ប្រហែលជាលើកចុងក្រោយទេដឹង ! តែទោះយ៉ាងណា ពួកយើងនៅតែអាចជាមិត្តនឹងគ្នាបានតើ ! បងស្នា អាចខល ឫផ្ញើរសារ ឫផ្ញើរ អ៊ីម៉ែល​ សួរសុខទុក្ខខ្ញុំបាន ! ខ្លាចតែបងស្នាទេ ដែលលែង​រាប់អានមនុស្សស្រីរៀបការហើយ ព្រោះបងគិតថា ធ្វើទៅបែរជា រំខានខ្ញុំ​…! ខ្ញុំយល់ចិត្តបងត្រូវទេ…?​ មែនទេ?

វាសនា៖ បាទ ! ប្រហែលជាបែបហ្នឹងមែន ! តែយ៉ាងណា ពួកយើងក៏ជាមិត្តនឹងគ្នា ខ្ញុំបានត្រឹមអ៊ីម៉ែលទៅសួរសុខទុក្ខនារី ដូចសព្វដងចុះណា។

នារីញញឹម៖ អរគុណបងស្នាណាស់ ! ខ្ញុំគួរហៅបងថា មិត្តសម្លាញ់ (ប្តូរពីពាក្សសង្សារទៅមិត្ត) !

ស្រាប់តែភ្លាមនោះផ្លែកបន្ទោរ រន្ទះបាញ់ស្ទើរកក្រើកផែនដី នារីស្ទុះទៅឱបវាសនាយ៉ាងណែន វាសនាក៏ភ័យឱបនារីវិញដោយមិនដឹងខ្លួន នារីភ័យញ័រក្នុងរង្វង់ដៃរបស់កំលោះយើង ពេលស្ងប់រន្ទះ នាងក៏ដឹងខ្លួនហើយបំរុងរើរចេញពីរង្វង់ដៃរបស់វាសនា តែវាសនា ឱបនាងមិនព្រមប្រលែងទេ…!

វាសនា៖ នារីបងសុំឱបអូនបន្តិចទៀតបានទេ ! បងពិតជាស្រឡាញ់អូនណាស់ ហើយមិនដាច់ចិត្ត ឱ្យអូនបែកពីបងទេ ! បងចង់ឱ្យផែនដីឈប់វិល ហើយមានតែយើងពីរនាក់ ដូចក្នុងពេលនេះ !

នារីងើយក្បាលសន្សឹមៗមើលមុខវាសនា វាសនាខូចណាស់ថើបថ្ងាសនាងរួចបាត់ទៅហើយ ធ្វើឲ្យនារីអៀនមុខឡើងក្រហម។

នារី៖ បានហើយបងស្នា តោះពួកយើងល្មមទៅវិញហើយ ! យប់ហើយណាបង !

វាសនា៖ តែភ្លៀងមិនទាន់រាំងទេនារី ! បងខ្លាចអូនផ្តាសាយ ! ព្រោះបងដឹងថាអូនចាញ់រងាណាស់ !

នារីចេះតែអង្វរ ទើបវាសនាព្រមទៅទាំងភ្លៀង តែនារីវិញបបូរមាត់ឡើងស្វាយ ញាក់ដូចកូនកណ្តុរ នាងស្រវាឱបចង្កេះវាសនា​ បិទភ្នែក ហាក់ដូចជាចាញ់ភ្លៀង ហើយស្ងាត់មាត់ លែងលឺនិយាយឆ្លងឆ្លើយនឹងវាសនាទៀត។ ទំរាំដល់កន្លែងស្នាក់របស់នារី ទើបវាសនាដឹងថានារី គេងលក់ ហើយសើមទទឹក ហើយក្តៅខ្លួនយ៉ាងខ្លាំង។

វាសនាបីនាងទៅដាក់លើគ្រែ ពឹងអ្នកក្បែរនោះដោះខោអាវសើមរបស់នាងហើយជូតខ្លួន ជូតសក់ហើយផ្លាស់ខោអាវឱនាងរួចដណ្តប់ភួយ តែវាសនាមិនដាច់ចិត្តទៅចោលនាងទាំងសភាពគ្រុនក្តៅបែបនេះទេ គេក៏រត់ចុះទៅក្រោមទិញថ្នាំឲ្យនាងលេប។ នាងនៅតែរងាមិនព្រមឈប់ ទើបគេដាច់ចិត្តគេងឱបនាង តែមិននឹកស្មានថារហូតដល់ទៀបភ្លឺទើបនាង​ បានត្រជាក់ខ្លួនវិញ។

នារីបើកភ្នែកតិចៗដងខ្លួនរបស់នាង ត្រូវបានស្ថិតក្នុងរង្វង់ដៃរបស់វាសនា នាងរុញវាសនាទៅម្ខាងតិចៗខ្លាចគេភ្ញាក់ តែវាសនាដឹងខ្លួន រួចក៏ចាប់នាងឲ្យយ៉ាងណែន ធ្វើឲ្យនាងស្រែកយ៉ៃ….

នារី៖ បងស្នា បងប្រុងធ្វើអីហ្នឹង ! លែងខ្ញុំទៅ ! ហើយបងមែនទេដែលផ្លាស់ខោអាវឲ្យខ្ញុំ?

វាសនា៖ បាទ ! ប្រពន្ធសម្លាញ់ !

នារី៖ បង ! បង !

វាសនា៖ បងស្អី ! ខំមើលថែមួយយប់ហើយ​ មិនអរគុណទេ ! បែរជាធ្វើមុខភ័យទៅវិញ ! យប់មិញឱបបង បងខូចខាតអស់ហើយ ! បងសុំទោសផងណា បើមិនប្តូរខោអាវអោយអូនទេ បងខ្លាចអូនគ្រុនស្លាប់ទៅ !

នារី៖ នែ ! ចាស ! អរគុណ ! តែ…!

វាសនា៖ បងមិនបានឃើញអីទេ ! បងបិទភ្នែក !

នារី គក់ទ្រូងវាសនា៖ បង ! បងនេះ !

វាសនាចាប់ដៃនារីជាប់ ហើយថើបនាង ! នារីឈប់ក្តិច​ ឈប់គក់ ឈប់រើ ឈប់កំរើក បេះដូងរបស់ពួកគេលោតញាប់ ព្រោះពេលនេះនារីដែលគេស្រឡាញ់ពេលនេះនៅជិតគេបង្កើយ ទោះយល់សបិ្ត ក៏មិនដែលគិតដល់ឡើយ។ តែវាសនាជាសុភាពបុរស គេពិតជាផ្តល់កិត្តិយសជូននាង គេសុំទោសនាង ចំពោះទង្វើដែលគេបានធ្វើ អំបាញ់មិញ។ នារីញញឹមហើយរីករាយណាស់ដែលបុរសម្នាក់ ដែលនាងឲ្យតម្លៃ ពិតជាការពារនាង មិនដែលធ្វើអ្វីបំពានលើនាង បុរសម្នាក់នោះជាតួឯករបស់នាង ជានិមិត្តរូបរបស់នាង​ I Love the way you are!!!

មាននិស្ស័យតែគ្មានវាសនា ! ទោះជាយ៉ាងណា​យើងជាមិត្តនឹងគ្នា !

គ្រាន់តែជារឿងនិទាន !!

25/01/18

 

 

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង Uncategory។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s