វគ្គ ៖ អឌិតកន្លង ឆ្លងដល់ជាតិថ្មី
រំលឹក៖ ក្នុងវគ្គមុន នាងប្រាសាទបានធ្លាក់ពីលើផ្ទះ ហើយព្រលឹងក៏ចេញពីរាងកាយ តាមការអន្ទង់ហៅរបស់ខ្មោចស្រី ! ចំងល់នៅត្រង់ថា៖ តើមានរឿងអ្វី បើនាងដឹងការពិតរវាងទំនាក់ទំនង ស្នេហាពីអតីតជាតិ របស់នាងនិងដុកទ័រកាន់? ខ្ញុំជឿថាមិត្តអ្នកអានបានស្មានដឹងខ្លះៗ តែកុំទាន់ស្មានអី យើងនាំអានហ្វឹកហាត់សាច់ដុំភ្នែក ឲ្យកាន់តែរឹងប៉ឹង និងមានសុខភាពមាំមួនទាំងអស់គ្នា៖
នៅក្នុងផ្ទះឈើបុរាណដ៏ស្រស់ស្អាត លំអទៅដោយមបុប្ផារីស្គុសស្គាយ នាពេលព្រឹកព្រលឹម ! នារីម្នាក់ ក្នុងសំលៀកបំពាក់ខ្មែរបុរាណ សំពត់ចងក្បិនពណ៌ខៀវក្រម៉ៅ អាវកតាំង ពណ៏ស៊ីជំពូ ពិតជាសមនិងកិរិយាជាស្រ្តីមេផ្ទះដ៏ចំណាន កំពុងកាច់ផ្កាក្នុងសួន ចំរុះពណ៌ដាក់ក្នុងថូ ញញឹមញញែមតែម្នាក់ឯង ភ្នែកចេះតែសំលឹងលេងៗ ទៅកាំជណ្តើរ ហាក់ដូចជាកំពុងរងចាំនរណាម្នាក់អោយចុះមក ! ស្រាប់តែមានបុរសម្នាក់ ភ្នែករំពៃ ឆ្វេងស្តាំ រកមើលអ្វីម្យ៉ាង ប្រាសាទក៏បន្លឺសំលេង ដោយក្តីរីករាយ៖ រកមើលខ្ញុំមែនទេ លោកម្ចាស់ ខ្ញុំចាំលោកម្ចាស់នៅទីនេះ ! ចុះមក ខ្ញុំរៀបបាយទឹកជូនមុនទៅសាលាខេត្ត !
បុរសស្រស់សង្ហាម្នាក់នោះគឺនាយម៉ឺន វណ្ណាកាន់៖ នាងអូន ! ភ្ញាក់ពីព្រលឹមម្ល៉េះ កុំខំធ្វើការច្រើនពេក មានពោះមានពុងផង ! (ថាហើយក៏ចុះមកថើបថ្ងាសនាងមួយខ្សឺត ដោយក្តីស្រលាញ់ នាងញញឹម ក្តាប់ផ្កាចង់ទក់អស់ហើយ បរិភោគរួចក៏ឡើងរទេះសេះ ចេញទៅទាំងមិនដាច់អាល័យ ក្រោមការជូនដំណើររបស់ភរិយា ដែលទើបនឹងការបានបីខែ ហើយរិតតែស្រលាញ់ ថ្នាក់ថ្នមនាងពេលដឹងថានាងមានបុត្រ ទំរាំនាយម៉ឺន វណ្ណាកាន់ ដណ្តឹងនាងប្រាសាទបានជាភរិយា គឺមិនងាយទេ ព្រោះឪពុកម្តាយនាង រើសកូនប្រសារណាស់ ចាត់ទុកថាជាសំណាង ដែលម៉ឺនយើងសាងទុកចុះ បានការងារល្អធ្វើ បានភរិយាជាកូន មន្ត្រីអ្នកមានទ្រព្យធនទៀត ហើយពេលនេះបានបុត្រទៀត សង្ឃឹមថាសុខ មិនគូរនឹងទុក្ខទៅចុះ សាធុ សាធុ សាធុ…) នេះជាសំដីរបស់ម៉ែដោះ លោកម៉ឺនវណ្ណាកាន់ ហើយគាត់មើលថែសព្វគ្រប់ ក្នុងផ្ទះរបស់លោកម៉ឺន ក្រោយពីឪពុកម្តាយលោកម៉ឺនស្លាប់អស់ទៅម៉ែដោះជាប្អូនស្រីបង្កើតរបស់ម្តាយ ម្យ៉ាងទៀតលោកម៉ឺន ចាត់ទុកដូចជាម្តាយបង្កើត ព្រោះយាយម៉ែដោះ ភិមាន គ្មានប្តីគ្មានកូន មានតែលោកម៉ឺន ជាទីស្រលាញ់ស្មើរកែវភ្នែកនេះម្នាក់គត់ ៖ តោះប្រាសាទកូនស្រីម្តាយ ម៉ែដោះបាន ស្ងោរថ្នាំប៉ូវ ទុកអោយតាំងតែពីព្រលឹមស្រាងៗ វាមានប្រយោជន៍ដល់ស្ត្រីមានគក៌ ម៉ែដោះបារម្ភពីកូនណាស់ ! កូនកុំគិតច្រើនអី ប្តីកូនទៅដោះស្រាយក្តី មិនយូរទេ មុខតែត្រឡប់មកវិញហើយ ! កូនថែសុខភាពផង ម៉ែនៅមើលថែកូន និងចៅ ជំនួសលោកកូនអោយបានល្អ !
ប្រាសាទញញឹមរួចកាន់ដៃ ស្រ្តីចំណាស់ដែលយកចិត្តទុកដាក់លើនាង ទោះខ្លួនគាត់មើលទៅរាងដូចជាខ្សត់ខ្សោយកំលាំងទៅហើយ តែសំដីនៅតែម៉ឹងម៉ាត់ ម៉ត់ចត់ ចាស់តែកាយ តែចិត្តល្អស្អាត គួរអោយគោរព៖ ម៉ែដោះ កុំខំនិយាយពេក ដើរតិចៗបានហើយ ចាំកូនកាន់ហិបម្លូអោយ ! កូនមិនគិតអីច្រើនទេ កូនរងចាំលោកម៉ឺន ហើយបន់ស្រន់អោយគាត់ បានតែសេចក្តីសុខសប្បាយ ។
សាលាខេត្តត្រូវធ្វើដំណើរ យូរណាស់ទំរាំដល់ ម៉ឺនវណ្ណាកាន់និងស្មៀនឈ្មោះ រាមារាម កាន់ចុះពីលើរទះរួចឡើងទូកជាមួយអ្នកធ្វើដំនើរ ឆ្លងទៅត្រើយម្ខាង ជាមួយនិងប្រជារាស្រ្តទូទៅដោយមិនប្រកាន់វណ្ណៈ ពណ៌សំបុរ រាស្រ្តគ្រប់គ្នាគោរពស្រលាញ់ លោកម៉ឺនណាស់ ព្រោះគាត់ជាមន្ត្រី ដែលមានយុត្តិធម៌ កាត់ក្តីអោយរាស្រ្ត មិនស៊ីសំណូកសូកប៉ាន់ មិនលំអៀង និងមានការចេះដឹងខ្ពស់។
ស្រាប់តែរំពេចនេះ មានស្រី្តម្នាក់ ចេញមកជំរាបសួរដោយអោនលំទោន នាយម៉ឺនយើង ៖ លោកម៉ឺនជំរាបសួរ ចាំខ្ញុំបានទេ ខ្ញុំជាភូម៉ាឡៃ ដែលលោកម៉ឺន ជួយរកយុត្តិធម៌អោយ ពីកណ្តាប់ដៃនាយទុន ចងការប្រាក់បោកប្រាស់ អោយផុតពីទាសី និងជួយដោះជំពាក់បំណុល កាលពី៦ខែមុន គិតៗទៅកន្លះឆ្នាំហើយ ! ខ្ញុំនៅមិនទាន់មានឱកាសបានសងគុណលោកម៉ឺនទេ! សូមបីអរគុណ មួយម៉ាត់ក៏មិនទាន់បានដែរ ! ខ្ញុំរងចាំ ឱកាសយូរហើយ ទើបតែពេលនេះបានជួបលោកម៉ឺន ! ទទួលការគោរព ពីខ្ញុំផង…!
លោកម៉ឺនរកនឹក អេះអុញ ហាក់ដូចជាធ្លាប់ស្គាល់ ៖ បានហើយកុំសំពះខ្ញុំអី វាជាតួនាទីរបស់ខ្ញុំជួយដល់រាស្ត្រគ្រប់ស្រទាប់វណ្ណៈ ! ណែក…គឺនាងជា ភូម៉ាឡៃ ! ខ្ញុំចាំមិនចង់បាន នាងខុសពីការដែលខ្ញុំធ្លាប់ជួប ! ស្រស់ស្អាតជាងមុនឆ្ងាយណាស…!
ភូម៉ាឡៃញញឹម ម្ញិកម្ញក់ ៖ ខ្ញុំបានការងារធ្វើ និងជាគ្រូថ្នាំបូរាណ អាចជួយសងបំនុល និងចិញ្ចឹម ឪពុកម្តាយ រួចផុតពីការកៀបសង្កត់ ខ្ញុំអាចទិញខោអាវថ្មីៗបាន តែងខ្លួនសមរម្យដូចជនទូទៅ ចឹងហើយបានជាលោកម៉ឺនមើល មិនស្គាល់ដូចកាលដែលខ្ញុំនៅជាទាសី របស់នាយទុន !
ម៉ឺនវណ្ណាកាន់៖ ម៉ាឡៃ ! នាងគួរអរគុណស្មៀនរាមារាម គេក៏ជួយនាងមិនស្ទើរដែរ គេខំរៀបចំឯកសារ ទាំងយប់ទាំងថ្ងៃ ព្រោះការចង់អោយនាងមានសេរីភាព !
រាមារាម ហាក់ភ្លឹកនឹងសំរស់របស់ភូម៉ាឡៃ ស្រមើរស្រម៉ៃរកទីបំផុតគ្មាន ព្រោះពេលនេះនារីដែលខ្លួនពេញចិត្ត ហើយតែងតែងនឹក ព្រួយបារម្ភ ប្រែមកស្រស់សស្អាតសមរម្យសមជានារី គួរជាទីបេតី ពីមុនទោះនាងក្រីក្រក៏គេស្រលាញ់ លុះដល់ពេលនេះគេរិតតែពេញចិត្តរកអ្វីមកថ្លែងពីក្តីស្នេហានេះមិនបាន ឡើយ !
ភូម៉ាឡៃ ហាក់មិនពេញចិត្តចំពោះក្រសែភ្នែករបស់រាមារាយទេ នាងចាប់អារម្មណ៍តែលោកម៉ឺនសង្ហាយើង គ្រាន់តែពោលចុងមាត់ចុងក ធ្វើអោយនាយយើងរំភើប ហួសការថ្លែង៖ អរគុណលោកស្មៀនរាម ហើយ ខ្ញុំមិនភ្លេចគុណលោកទេ ! ដែលបានយកសំនុំក្តីខ្ញុំ ជូនលោកម៉ឺនពិនិត្យ និងដោះស្រាយមុនគេ !
រាមារាម សួរតតាក់តតុប ធ្វើអោយលោកម៉ឺនសើចតិចៗ ៖ ចុះភូម៉ាឡៃ ឆ្លងទូកទៅណាដែល ! ពិតជាមាននិស្ស័យណាស់ ហើយរីករាយបំផុតដែលបានជួបនាងជាថ្មីម្តងទៀត !
ភូម៉ាឡៃ៖ ខ្ញុំរងចាំនៅកំពង់ទឹកនេះរាល់ថ្ងៃ អស់រយៈពេល៦ខែហើយ ខ្ញុំសង្ឃឹមថាថ្ងៃណាមួយខ្ញុំបានជួបលោកម៉ឺនដើម្បីសំដែងការអរគុណ ថ្ងៃនេះខ្ញុំមានបំណងចង់ទៅសាលាខេត្តសួររកលោកម៉ឺន ព្រមទាំងយកអំណោយនេះទៅជួន តែពិតជាមិននឹកស្មានថាមានបុណ្យវាសនាបានជួប នៅលើទូកដនេះសោះ ! ខ្ញុំពិតជារំភើបចិត្តណាស់ (ថាហើយនាងក៏ហុចកន្ត្រកមួយពេញទៅដោយគ្រឿងទេស)! នេះជាស្នាដៃ របស់ខ្ញុំ មានម្សៅរមៀត ម្សៅខ្ញី ម្សៅស្លឹកគ្រៃ រំដេង នឹងប្រេងសំរាប់ជួយសំរួលសសៃរ ចុកចាប់នឿយហត់ផ្សេងៗ ! (លោកម៉ឺនទទួលរួច ញញឹមអរគុណ រួចហុចទៅអោយលោកស្មៀនរាមារាម ដែលសំលឹងនាងមិនដាក់ភ្នែកតែនាងវិញមិនចាប់អារម្មណ៍ទេ គិតតែសំលឹងនាយម៉ឺន ញញឹមញញែមដោយក្តីពេញចិត្ត ហួសនិងបរិយាយ)
លោកម៉ឺននិងស្មៀនក្រោយពីចូលសាលាខេត្តកាត់ក្តី ក៏ត្រឡប់មកសាលាស្នាក់ មិនបានត្រឡប់ទៅផ្ទះវិញទេ ព្រោះមានភារកិច្ចច្រើនត្រូវធ្វើនៅទីនេះ រហូតដល់ពេញមួយខែ នាយយើងនឹកដល់ភរិយាបណ្តូលចិត្ត ស្មើរកែវភ្នែក នាយសំលឹងមើលមេឃ បើអាចហោះបាន បងនឹងហោះទៅរកអូន ហើយថើបអូន អោយបាត់ការនឹករបស់បង (អ្នកនិពន្ធលួចដឹងចិត្តតួឯកប្រុសយើង ហិហិហិ ) ! រាមារាមក៏ចូលមកទាំងយូរកន្រ្តកគ្រឿងទេសរបស់ភូមាឡា មកជាមួយ៖ លោកម្ចាស់នេះជារបស់លោកម្ចាស់ លោកម៉ឺនញញឹម៖ ខ្ញុំប្រគល់អោយឯងចុះ ព្រោះមើលទៅឯងដូចជាចង់បាន ហើយគិតយ៉ាងមិច ចំពោះភូម៉ាឡៃ !
នាយស្មៀនរាងអៀនៗ៖ ខ្ញុំចង់សុំលោកម្ចាស់អោយចូលស្តីដណ្តឹងនាង ! ត្បិតអីខ្ញុំ លួចស្រលាញ់នាង យូរមកហើយ តាំងពីនាងនៅជាទាសីរបស់នាយទុនម្ល៉េះ !
នាយម៉ឺនវណ្ណាកាន់៖ មិនអីទេ ! បានជាយើង មកដល់ទីនេះហើយ យើងនិងរៀបចំអោយគេ ធ្វើអ្នកផ្លូវចៅមហា ចូលស្តីដណ្តឹងភូម៉ាឡៃអោយស្មៀនឯង។
រាមារាម៖ ក្នុងមួយជីវិតនេះ ខ្ញុំមិនដឹងសងគុណលោកម្ចាស់ យ៉ាងណាបានអស់ទេ ! លោកចិញ្ចឹមខ្ញុំ អោយខ្ញុំរៀនសូត្រ អោយដើរតាមលោកម្ចាស់ ខ្ញុំបានកាន់ការងារក្នុងជួរមន្ត្រី ក៏ដោយសារលោកម្ចាស់ហើយពេលនេះលោកម្ចាស់បំពេញបំណងអោយខ្ញុំទៀត ! សូមទទួលការគោរពដឹងគុណពីខ្ញុំ រាមារាម ផង ខ្ញុំបូជាជីវិតនេះសងគុណលោកគ្រប់ៗជាតិ ។
ម៉ឺនវណ្ណាកាន់ ពោលដោយទាញរាមារាមអោយងើប ដោយចិត្តមេត្តា៖ ក្រោកឡើង រាម ឯងនឹងខ្ញុំធំឡើងដំនាលគ្នា ឯងជាមនុស្សល្អ លោកពុកអ្នកម៉ែ ក៏បានផ្តាំខ្ញុំអោយចាត់ទុកឯងជាបងប្អូន មើលថែគ្នា ! កុំគោរពខ្ញុំខ្លាំងពេកអី ! គោរពត្រឹមឋានន្តរៈសក្តិ ទៅបានហើយ ក្រៅពីការងារយើងជាបងប្អូននឹងគ្នា (ពួកគេញញឹម ចាប់ដៃគ្នា ដោយទឹកមុខរីករាយ និងភាតរៈភាព)
ដំណឹងថា ម៉ឺនរណ្ណាកាន់ បង្គាប់អោយគេយកជំនួនមកចូលដណ្តឹង ភូម៉ាឡៃបានលឺល្បឺក្នុងតំបន់របស់នាង (ជាតំបន់ដែលរួចពីការកៀបសង្កត់ពីនាយទុន ចង់បំនុល) នាងម៉ាឡៃសប្បាយចិត្តហួសការថ្លែងដើរអួតគេឯង គ្រប់ៗគ្នា ដោយនឹកស្មានថានាយម៉ឺន មកដណ្តឹងខ្លួន ការពិតគឺដណ្តឹងអោយស្មៀន រាមារាមទៅវិញសោះ នាងបានផ្តាំម្តាយ រួចលើកឥវ៉ាន់ដាក់លើរទះ ៖ ម៉ែពុក ! ម៉ែពុក ខ្ញុំរំភើបណាស់ កាលបើមានមន្ត្រីធំចូលស្តីដណ្តឹង កុំអោយពួកម្តុំនេះវាមើលងាយគ្រួសារយើងទៀត ខ្ញុំនិងធ្វើអោយម៉ែពុករស់នៅសុខស្រួលពេញមួយជីវិត !
ម្តាយញញឹមពេញចិត្តរួចសួរ៖ ចុះកូនបំរុងទៅណា មិននៅចាំទទួលលោកម៉ឺនសិនទេ? ឪពុកនាងឆ្លើយ៖ ម៉ែវាកូនស្រីយើង វាត្រូវយកគ្រឿងទេស ប្រេងនិងឱសថបូរាណ ផ្ញើរតាមទូកដរទៅអោយគេតាមកំណត់ ព្រោះគេរងចាំយូរហើយ រួចបង់លុយក៏រួចដែរ ! ភូម៉ាឡៃ៖ ម៉ែថ្ងៃណាទូកដរមិនចេញដំណើរ មកចេញចំថ្ងៃគេចូលស្តី តែយ៉ាងណាកូនស្រួតមកវិញអោយទាន់ពេលណា កុំព្រួយអីម៉ែ ! ឪពុក៖ បានហើយកូន ! ឆាប់ស្រូតទៅ ! ហើយឆាប់មកវិញ ! ភូម៉ាឡា៖ ចាស !ពុកម៉ែ ! យ៉ាងណាបើកូនមកមិនទាន់ ! ឆ្លើយយលព្រមនឹងគេទៅ ដឹងស្រាប់ហើយថាខ្ញុំពេញចិត្តចំពោះការដណ្តឹងនេះណាស់ ហើយរងចាំអស់ពេលកន្លះឆ្នាំមកហើយដែរ ទើបតែបានជួបផ្ទាល់ម្តងជាមួយគាត់ ក៏បានដូចប្រាថ្នាមែន !
ថ្ងៃរៀបអាពាហ៍ពិពាហ៍មកដល់ ភូម៉ាឡៃទើបបានដឹងថា កូនកំលោះគឺជាស្មៀន រាមារាម នាងខឹងនិងសោកស្តាយជាខ្លាំង ស្ទើរតែរត់ចេញពីរោងការ ដោយហេតុតែអាណិតម្តាយឪពុក និងគោរពលោកម៉ឺន នាងក៏ទ្រំា តាមព្រេងវាសនា ដែលទេវតាចារមក ដោយកី្តក្តៅក្រហាយ ! នាងក៏បានដឹងការពិតថា នាយម៉ឺនរៀបការរួចហើយ ជាមួយកូនមន្ត្រីធំ សមកិត្តិយស បុណ្យសក្តិនិងគ្នា ! ណ្ហើយមិនបានជាប្រពន្ធម៉ឺន ក៏បានត្រឹមប្រពន្ធស្មៀនរបស់ម៉ឺន ហើយបានឃើញមុខនាយម៉ឺនវណ្ណាកាន់ រាល់ថ្ងៃនាងក៏សប្បាយចិត្ត ឥតរកអ្វីប្រៀបប្រដូចមិនបានទៅហើយ !
មួយខែធ្មេចបើកធ្មេចបើក ភារៈកិច្ចក៏ត្រូវបានបញ្ចាប់ថ្ងៃនេះអារម្មណ៍របស់ វណ្ណាកាន់បានហោះទៅរកភរិយា រហូតញញឹមចេញមិនដឹងខ្លួន ! នាងភូម៉ាឡា ក៏សុំនាយយើងមកជាមួយ តាមបំរើគ្រប់កិច្ចការ មិនចេះធុញទ្រាន់ រហូតធ្វើអោយស្មៀនយើង អាក់អន់ចិត្តមិនតិចទេ តែស្មៀននៅតែស្រលាញ់ ហើយយល់ថាប្រហែលជានាងប្រពន្ធ ដឹងគុណូបក្ការៈ របស់នាយម៉ឺន ដូចដែលខ្លួនក៏ជំពាក់គុណ ដូចគ្នាដែរ !
ប្រាសាទ សំណព្វហាឫទ៍យ បងមកវិញហើយ វណ្ណាកាន់និយាយ ផងអោបផង ថើបផង អង្អែលពោះនាងផង (ពោះមើលទៅដូចជាធំជាងមុន គក៌៤ខែហើយដែល) ! ទាំងមិនខ្វល់ថា អ្នកសរសេរ អ្នកអាន ខ្ទប់មុខ លេងចង់អានទៀត ព្រោះដូចជាលើលោកនេះមានតែឯង២នាក់ចឹង តែនាងម៉ាឡៃវិញ កំពុងតែខំាមាត់រអ៊ូតិចៗ មុខស្រពោន ចំពោះកាយវិការផ្អែមល្ហែមនេះ វណ្ណាកាន់នែណាំនាងម៉ាឡា ជាប្រពន្ធ របស់នាយរាមារាម អោយភរិយាស្គាល់ នាងញញឹមដោយចាប់ដៃ តែម៉ាឡាដូចជាសំដែងរឹក ចង់បន្តិច មិនចង់បន្តិច !
រមារាមដ៏កំសត់អ្ហើយ តើអ្នកខុសអ្វី ខុសត្រងស្រលាញ់ស្រីចិត្តបាប ឫក៏ភក្តីបានត្រឹមតែធ្វើអោយជីវិតសូន្យ! នាយរាមារាមធ្លាក់ខ្លួនឈឺ ជាលំដាប់ ក្នុងរយៈពេល ជាង៥ខែ មកនេះ ដោយនាងប្រពន្ធដាក់ឱសថពុលអោយបរិភោគជាលំដាប់ ភូម៉ាឡៃជាគ្រូថ្នាំឱសថបុរាណដ៏ពូកែ មិនត្រឹមតែព្យាបាលជំងឺដោយថ្នាំបុរាណទេ នាងក៏អាចសំលាប់ប្តីដោយគ្មានទោសពៃ ឫចាត់ថ្នាក់បានដែរ ទោះគ្រូពេទ្យណាក៏មិនអាចដឹងថានាង ចេះវិជ្ជាចំលែកនេះទេ មិនដឹងសូម្បី ថាឈឺជំងឺអ្វី ក៏ស្លាប់បាត់ទៅ ទុកអោយនាងភូម៉ាឡៃ បានសំរេចបំណង ប៉ុនប៉ង់បំបែកយក លោកវណ្ណាកាន់ពី ប្រាសាទដែលកំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ !
វេលានេះព្រះភិរុណបង្អុល លាយនិងភ្លេកបន្ទរ ហាក់ចូលរួមចែករំលែកក្នុងការរងចាំរបស់ ម៉ឺនវណ្ណាកាន់ នាយយើងដើររេរា រងចាំយាយឆ្មប ក្នុងបន្ទប់សំរាល អ្នកបំរើប្រុសស្រី រត់ពេញផ្ទះ រងចាំការបង្គាប់បញ្ជាពីចៅហ្វាយ នាយរងចាំចង់ឃើញបុត្ររបស់ខ្លួន ចង់អោយភរិយាមានសុវត្ថិភាព ដោយក្តីអន្ទះអន្ទេញ !
សំលែងទារកយំ នាយស្ទុះស្ទើរបាក់ករ ក្រសោបកាយទន់ នឿយហត់ បែកញើសជោគខ្លួន ខំញញឹមមករកប្តី រួចនិយាយ៖ លោកបង កូនយើងកើតហើយ គេមានសុវត្ថភាពហើយ…! ម៉ឺនវណ្ណាកាន់ ៖ អង្អែលសក់នាង៖ នាងអូនសំរាកទៅ បងរីករាយណាស់ដែលនាងអូន មិនកើតអី… គេងទៅ…!
ឪពុកម្តាយប្រាសាទក៏សុំនាយយើងយកកូននិងចៅទៅមើលថែនៅផ្ទះគាត់ ហើយយាយមេដោះក៏ទៅជាមួយដែរ ។ទោះចង់ឫមិនចង់ ក៏នាយយើងត្រូវតែអនុញ្ញាតិ ព្រោះប្រាសាទជាកូនស្រីទោល តែមួយរបស់ពួកគាត់ រាល់ថ្ងៃនាយយើងតែងតែទៅមើលប្រពន្ធ
និងកូន មិនដែលខានឡើយ តែពេលយប់ត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំសំនុំរឿងក្តី ព្រោះពេលនេះគេបានមុខងារធំ ក្នុងជួរមន្ត្រី ! ដែលធ្វើអោយ សត្វសាហាវ ដូចភូម៉ាឡា ចង់តែឆក់យក ទៅទុកជារបស់ផ្ទាល់ខ្លួន ព្រោះលោភលន់ និងកិត្តយស ទ្រព្យសម្បត្តិ… នាងរកឱកាស ដើម្បីចូលទៅជិត វណ្ណាកាន់ជាញយដង តែនាយយើងមិនរវល់និងនាងទេ គេបដិសេធរាល់កាយវិការ អត់របៀបរបស់នាង !
នាងថ្ងៃនេះស្លៀកសំពត់និងអាវស្តើង ទោះបុរសណាក៏ខន្តីមិនបានដែលញម ចូលមកក្នុងបន្ទប់របស់នាយយើង៖ លោកម៉ឺនពិសារ តែក្តៅនេះបន្តិចទៅ !
វណ្ណាកាន់៖ យើងមិនញុំាទេ ! នាងយកចេញទៅ ! ខ្ញុំមិនចូលចិត្តនាងធ្វើឫកពារបែបនេះទេ ! ខ្ញុំនិងរាមារាមជាបងប្អូនធម៌និងគ្នា ដូច្នោះហើយបានជាភរិយាខ្ញុំ សុំអង្វរអោយខ្ញុំ អនុញ្ញាតិអោយនាងរស់នៅទីនេះបានសុខស្រួល ! នាងកុំ ល្មើស ធ្វើចរិកម្ញិកម្ញក់ដាក់ខ្ញុំ ខ្ញុំមិនចូលចិត្តទេ ! ខ្ញុំមួយជីវិតនេះ ស្រលាញ់ និងប៉ះពាល់តែស្រីម្នាក់គាត់ គឺប្រាសាទ !
ភូម៉ាឡា យំហ៊ូធ្វើអោយនាយម៉ឺនគិតថា ប្រហែលជាស្តីអោយនាងត្រង់ពេកទេដឹង៖ កុំយំអី ខ្ញុំគ្រាន់តែចង់ប្រាប់នាងពីការពិត ! បញ្ឈប់ទង្វើរបស់នាង ! គោរពខ្លួនឯង ! ហើយអោយខ្ញុំសុំទោសផង បើនិយាយត្រង់ពេក !
ម៉ាឡៃ៖ ខ្ញុំប្រាប់លោកប្រុសទៅចុះ ខ្ញុំស្រលាញ់លោកប្រុស មុនភរិយាលោកប្រុសទៅទៀត ខ្ញុំរៀបការនិងបងរាម ព្រោះចង់នៅក្បែរលោកប្រុស ! តែខ្ញុំដឹងថា ខ្ញុំមិនអាចស្ថិតក្នុងបេះដូងលោកប្រុសទេ ខ្ញុំមកនេះ គ្រាន់តែយក ទឹកតែមកជូនលោកប្រុស អាចជាការលាលើកចុងក្រោយ សូមពិសារចុះ ហើយខ្ញុំលែងអោយលោកប្រុសឃើញមុខខ្ញុំទៀតដែរ !
នាយម៉ឺនហាក់អាណិត៖ បាន ! អោយមកនេះមក ខ្ញុំផឹក ! ខ្ញុំសង្ឃឹមថានាង ! អាចរកបុរសល្អ ! ខ្ញុំនិងណែនាំអោយពួកមន្ត្រីៗ ពួកគេខ្លះចង់សួររកដណ្តឹងនាង ! នាងនឹងមានអនាគតល្អ !
នាងហ៊ុចទឹកតែក្រអូបនោះអោយវណ្ណាកាន់ ផឹក នាយយើង ហាក់វង្វែងអារម្មណ៍ ៖ លោកប្រុស នេះជាទឹកតែពិសេស សំរាប់លោកប្រុស ក្រោយពេលភរិយា សំរាលកូនហើយលោកប្រុសអត់ដំនេកយូរខែ មិនអាចផឹកហើយមិនមានប្រតិកម្មអ្វីនោះទេ ! នាងលួចសើចនិងរអ៊ូតិចៗ !
នាយម៉ឺនហាក់ដូចជាខុសប្រក្រតី នាយយើងដេញភូម៉ាឡាចេញ ៖ នាងឆាប់ចេញទៅ នាងយកអ្វីមកអោយយើងផឹក ឆាប់ចេញទៅ ! (តែនាងម៉ាឡាមិនដើរចេញទៅវិញទេ បែរជាស្រាតសំពត់អាវអស់រួចមកអោបវណ្ណាកាន់ ដោយក្តីស្រលាញ់….) អ្នកនិពន្ធ ទុកអោយអ្នកអានគិតដោយខ្លួនឯងចុះតើកើតរឿងអ្វី ឡើងចំពោះភូម៉ាឡៃ និងវណ្ណាកាន់នារាត្រីនេះ ! ទឹកតែឱសថបុរាណរបស់នាង គ្មានបុរសណា អាចរួចខ្លួនឡើយ រួមទាំងបុរសភក្តី ស្នេហ៍ស្មោះដូចវណ្ណាកាន់។
ព្រឹកនេះប្រាសាទនាងនៅមិនសុខទេ នាងចេះតែមានអារម្មណ៍ចំលែក ខុសប្រក្រតី នាងដើរសំដៅមករកបន្ទប់នាង រួចហៅតិចៗ ក្រែងប្តីនាង មិនទាន់ភ្ញាក់ ភូម៉ាឡៃក៏យក ម្សៅអ្វីម្យ៉ាងផ្លុំអោយវណ្ណាកាន់ ដែលបំរុងរៀបនឹងភ្ញាក់ព្រោះសំលេងប្រពន្ធហៅ នាងផ្លុំម្សៅនោះភ្លាម នាយយើងបិទភ្នែកគេងវិញភ្លាម។
ប្រាសាទ ៖ ព្រះអើយតើនាងកំពុងធ្វើអ្វី ជាមួយប្តីរបស់យើង ! (នារីយើងស្រក់ទឹកភ្នែកដោយការឈឺចាប់ ដូចកាំបិត ចាក់ទំលុះដើមទ្រូងអួលណែន….)
ម៉ាឡៃ៖ កុំនិយាយខ្លាំងពេក អ្នកបង លោកម្ចាស់គាត់កំពុងសំរានលក់ស្រួល គាត់និយាយថាបើបងមក អោយខ្ញុំប្រាប់បងផងថា គាត់បំរុងយកខ្ញុំធ្វើភរិយាទី២ ព្រោះបងស្រីសរសៃខ្ចី ធ្វើអ្វីមិនកើតទេ ចឹងបងគួរអរគុណខ្ញុំ ខ្ញុំធ្វើកិច្ចការនេះជំនួសបង ! (គេសើចចំអក ដោយឥតអៀនខ្មាស់)
ប្រាសាទ៖ ទេ ! ទេ នាងនិយាយកុហក ! មិនពិតទេ !
ម៉ាឡៃ៖ ខ្ញុំអត់កុហកទេ មើលចុះ ខ្ញុំខ្លួនទទេរប៉ុណ្ណឹងហើយបងនៅមិនជឿទេ ! ឫបងចង់ ឃើញការសំដែងផ្ទាល់ ! (ប្រាសាទរត់ចេញមក ទាំងទឹកភ្នែក តែភូម៉ាឡៃវិញញញឹម រួចថើបវណ្ណាកាន់ រួចនិយាយចំអក អោយអ្នកនិពន្ធ និងអ្នកអានលឺ ៖ ហ៊ីស ! ថើប ! ថើប ! បងថើបប្រាសាទបាន ! ខ្ញុំក៏អាចថើបបងវិញបានដូចគ្នា ! បងថើបនាង ស្រូបយកព្រលឹងស្លាប់របស់នាងចេញ ! ដើម្បីអោយនាងបានរស់ ! ខ្ញុំក៏ថើបបង ស្រូបយក ភក្តីភាពរបស់បង ! អោយនាងឈឺចាប់ លែងចង់រស់ បានដូចគ្នា ! ហាហាហា ! (នាងប្រែជាខ្មោច បិសាចដ៏សាហាវមួយរំពេច ធ្វើអោយប្រាសាទភ្ញាក់ពីសុបិន អតីតកាល….)
…………………………………………………
ពេលនេះព្រលឹងរបស់ប្រាសាទ បានដឹងពីការពិតកាលពីអតីតជាតិ នាងដឹងថា លោកកាន់ នៅតែជាបុរសល្អ មិនប្រែសំរាប់នាង នាងយំ យំ ស្តាយដែល មិនស្តាប់ការបកស្រាយ របស់ប្តី ហើយដាក់បណ្តាសារ អោយលោកកាន់ មិនអាចចាប់កំណើតជាមនុស្សលោកបានអស់មួយជីវិត ! តែលោកកាន់ នៅតែតស៊ូការពារនាង ពីបណ្តាសារ របស់ ភូម៉ាឡា ព្រោះឪពុកម្តាយរបស់ ប្រាសាទបញ្ជាគេអោយសំលាប់និងដាក់ទារុណក្មនាងម៉ាឡៃ ដោយសារស្នេហាត្រីកោណ ភូម៉ាឡាក៏ស្បថថា តាមសងសឹកពូកគេគ្រប់ៗជាតិ ! ……………………………
ប្រាសាទ៖ នាងដោះលែងខ្ញុំទៅវិញទៅ ខ្ញុំចង់ទៅរកប៉ាម៉ាក់ខ្ញុំ ហើយខ្ញុំនឹងសងនាងគ្រប់យ៉ាងកាលពីជាតិមុនដែលឪពុកម្តាយខ្ញុំបានអោយគេសំលាប់នាង…..។
ម៉ាឡៃ៖ ហាហាហា…. នាងចង់សងខ្ញុំ មែនទេ ! ដូច្នេះនាងសំលាប់លោកដុកទ័រកាន់ នោះអោយខ្ញុំ ដោយស្នាដៃនាងផ្ទាល់តើបានទេ? បន្ទាប់មកអោយខ្ញុំបឺតជញ្ជក់ឈាមនាង អោយមានមហិទិរិទ្ធខ្លាំង ព្រោះនាងមានឈាមបរិសុទ្ធ ហើយស្មគ្រ័បូជាឈាមនោះអោយខ្ញុំដោយផ្ទាល់ទើប ខ្ញុំអាចរស់ជាមនុស្សដែលខ្លាំងលើសមនុស្ស ខ្មោចនិងបិសាច !
ប្រាសាទ៖ ខ្ញុំ ខ្ញុំ….អោយនាងបឺតឈាមបាន… តែខ្ញុំមិនអាចសំលាប់….
ភូម៉ាឡៃ៖ យ៉ាងមិច មិនចង់សំលាប់ប្តីខ្លួនឯងមែនទេ ? អំណាចស្នេហ៍ស្មោះរបស់គេ នៅឃុំគ្រង មិនអាចអោយខ្ញុំប៉ះពាល់នាងបានទេ…..!បើនាងសំលាប់គេ ខ្ញុំអាចសំរេចបំណង… ខ្ញុំអាចបញ្ជាអោយលោកកាន់ ព្រមទាំងបរិវារ នៅគ្លីនិក ដែលចាំព្យាបាល មនុស្សដែលខ្ញុំបឺតឈាមអោយជាវិញបានទាំងអស់ ដពួកនោះនឹងស្តាប់បញ្ជាខ្ញុំ…. នាងត្រូវតែសំលាប់គេ អោយគេអស់ចិត្តស្រលាញ់នាង…..ហាហាហា.
ប្រសាទ៖ តែដុកទ័រកាន់ មិនមែនជាមនុស្សទេ !
ភូម៉ាឡៃ៖ គេមិនមែនជាមនុស្សទេ តែគេជាអ្នកកំចាត់បិសាច និងការពារមនុស្ស ពិសេសគេនៅតែតស៊ូការពារនាង….!
ប្រាសាទ៖ ខ្ញុំ ខ្ញុំ……