រឿង៖ ផ្ទះចាស់ My old home town (ភាគ០២)

Credited by: Channy Mon

រាត្រីនេះ ខ្ញុំគេងលងលក់ដោយក្តីសុខដុម តែអារម្មណ៍ខ្ញុំបានប្រឌិតឡើង នូវរឿងរ៉ាវកាលវ័យកុមារ ដែលខ្ញុំខ្លួនឯងស្ទើរតែភ្លេចអស់ទៅហើយ តែវាហាក់ដូចជាកើតឡើងកាលពីម្សិលមិញ ការសើររើក៏បានកើតឡើងក្នុងការចងចាំមួយដែលនឹកស្មានមិនដល់។

ស្រីភួង អាយុ៩ឆ្នាំ និងមាលាអាយុ១០ឆ្នាំ ពីរនាក់នេះ ជាកុមារីតូចបងប្អូនបង្កើតនឹងគ្នា ក្បែរផ្ទះជីតាខ្ញុំ កាលពីខ្ញុំនៅតូចខ្ញុំតែងតែ លេងជាមួយនាងទាំង២ ហើយពួកនាងទាំង២ជាភរិយាកាលវ័យកុមាររបស់ខ្ញុំ ព្រោះកាលនោះពួកយើងលេងល្បែងរៀបការ ដោយខ្ញុំជាកូនកម្លោះដែលមានសំណាងបំផុត បានរៀបការជាមួយស្រីស្អាតដល់ទៅ២នាក់។ ខ្ញុំហៅពួកនាងថា ភួងមាលា (កម្រងផ្កា)។ តែអ្វីដែលខ្ញុំឆ្ងល់បំផុតនោះគឺ នាងទាំង២មានសភាពសស្លេកស្លាំង ហើយជាទូទៅ ពួកនាងតែងតែយំ លាន់ទ្រហឹងពេញផ្ទះរបស់នាង នាពេលសាយន្ត័ផុតរស្មីទៅ ខ្ញុំតែងតែលួចសួរជីតាខ្ញុំ ថាតើផ្ទះនាង មានរឿងអ្វីកើតឡើង តើហេតុអ្វីបានជាម្តាយរបស់នាង ធ្វើបាបពួកនាង។

កំពុងតែគិតដល់ចំនុចសង្ស័យនេះ ស្រាប់តែខ្ញុំនឹកដល់ជីតាខ្ញុំដែលបានចែកដ្ឋានទៅហើយ មុននឹងគាត់ស្លាប់ គាត់បានផ្តាំ ឲ្យម្តាយឪពុកខ្ញុំ នាំខ្ញុំ និងគ្រួសារទាំងមូល ចេញពីដីឡូតិ៍មួយកន្លែងនេះ តែខ្ញុំហាក់ពុំដាច់អាល័យពីទីកន្លែងនេះ ហើយតែងតែរំពៃគិតថា បើចេញពីទីនេះទៅខ្ញុំច្បាស់ជាលេងបានជួបកុមារីទាំង២នាក់នោះទៀតហើយ។

ព្រលឹមដ៏ត្រជាក់ខ្ញុំភ្ញាក់ពីដំណេក ខ្ញុំហាក់ដូចជាមានកំលាំង ហើយអ្វីៗជុំវិញផ្ទះមានសភាពស្រស់បំព្រង ខ្ញុំស្រាប់តែភ្ញាក់ ស្រឡាំងកាំង គឺស្រីម្នាក់ កំពុងតែដើរមករកខ្ញុំហើយញញឹម យ៉ាងស្រស់ តើនាងជាអ្វីទៅ ជាមនុស្សឫខ្មោច ឫទេព្ពាអប្សរ។

ខ្ញុំថយក្រោយ រាងរអើលខ្នង ព្រោះខ្យល់ត្រជាត់អ្វីម្យ៉ាងអណ្តែតមកប៉ះខ្លួនខ្ញុំ ខ្ញុំក៏តាំងចិត្តក្លាហានសួរ ៖ តើអ្នកនាងជានរណា?

ស្រីនោះក៏ដើរមកជិតខ្ញុំ ហើយតបទាំងរីករាយ ៖ ខ្ញុំឈ្មោះស្រីភួង ចាំបានទេ? ស្រីភួងណា !

ដូចរាងអន់ភ័យបន្តិច៖ អូហ៍ស្រីភួង តើហេតុអ្វីនៅចាំខ្ញុំបាន? ខ្ញុំចំណាំនាងមិនបានសោះ ! ចុះមាលា តើទៅណាហើយ? ហើយនាងចូលមកក្នុងផ្ទះខ្ញុំបានយ៉ាងដូចម្ត៉េច !

ស្រីភួង៖ ខ្ញុំចូលមករស់នៅទីនេះយូរហើយ ហើយបានការអនុញ្ញាតិពីលោកតារបស់ វិជាតិ(ឈ្មោះតួឯងប្រុស) ! បងស្រីខ្ញុំគាត់នឹកវិជាតិខ្លាំងណាស់ តែគាត់មិនហ៊ានចេញមកជួបវិជាតិទេ ព្រោះពេលនេះគាត់មានជំងឺ ខ្លាចពន្លឺថ្ងៃ ! ខ្ញុំរងចាំវិជាតិយូរណាស់ តើដឹងទេ?

វិជាតិ៖ លោកតាខ្ញុំ? គាត់…គាត់… ស្លាប់ហើយតើ? ហេតុអ្វីក៏នាងរងចាំខ្ញុំ? ខ្ញុំ អត់យល់ពីអ្វីដែលនាងនិយាយទេ?
(ខ្ញុំមើលមុខនាងយូរៗទៅ នាងប្រែសភាព ជាស្លេកស្លាំង ដូចកាលនាងនៅពីកុមារភាព តែទោះជាបែបនេះក៏ដោយនាង នៅតែមានសម្ផស្សនិងទំរង់មុខស្អាតដដែរ)

ស្រីភួង៖ វិជាតិ អាចទៅលេងបងស្រីខ្ញុំបន្តិចបានទេ នារាត្រីយប់នេះ ! គាត់ពិតជាមានរឿងរ៉ាវខ្លះ ចង់និយាយជាមួយវិជាតិច្រើនណាស់ ! ហើយគាត់និងពន្យល់រាល់ចំងល់ទាំងឡាយដែលវិជាតិចង់ដឹង ! ខ្ញុំដឹងថាវិជាតិ មានចំងល់ ! វិជាតិកុំខ្លាច ទោះឃើញសភាពបងស្រីខ្ញុំយ៉ាងណា ត្រូវទៅឲ្យបានក្នុងយប់នេះ ! ខ្ញុំរងចាំវិជាតិ នៅកន្លែងចាស់ ផ្លូវលំតូចមួយក្បែរព្រំរបងជីតារបស់វិជាតិ ! (និយាយចប់នាងក៏រត់ចុះក្រោម បាត់ស្រមោល ខ្ញុំរកនាងសព្វកន្លែងមិនឃើញសោះ ខ្ញុំប្រទះឃើញតែចំណីអាហារ ដែររៀបចំទុក ហើយមានសរសេរថា អាហារពេកព្រឹក សំរាប់វិជាតិ )។

ខ្ញុំពិតជាមានចំងល់ ហើយក៏លើកទូរសព្ទ័ចុចសួរទៅម៉ាក់ខ្ញុំ សំលេងគាត់ ដូចចម្លែកណាស់ ខ្ញុំមិនទាន់ទាំងបានសួរនាំអ្វីផង គាត់បែរជានិយាយប្រាប់មុនថា ផ្ទះចាស់នេះ បានជួលទៅឲ្យអ្នកស្រីដែលជាម្តាយរបស់ ស្រីភួង និងមាលា ! គាត់ប្រាប់ថា គាត់ភ្លេចបញ្ជាក់ប្រាប់ពីរឿងនេះដល់ខ្ញុំ !

ចម្ងល់ពិតជារត់ជុំវិញរង្វង់មុខរបស់ខ្ញុំ ដូចមានអ្វីកើតឡើង ហើយត្រៀមទុកសំរាប់ខ្ញុំ ខ្ញុំហាក់មិនសូវជឿសោះថា គ្រូពេទ្យដូចខ្ញុំ ត្រូវមកជួបរឿងចម្លែកបែបនេះ។ មិនយូរប៉ុន្មានស្បៃរាត្រី ក៏អណ្តែតមកម្តងទៀត ហាក់ដូចពេលថ្ងៃមានសភាពខ្លីបំផុតសំរាប់ខ្ញុំ ហើយរាត្រីទិ២នេះ ហាក់ដូចជាស្ងាត់និងគួរឲ្យខ្លាចជាងរាត្រីមុន ហើយខ្ញុំក៏ ដូចជាពុំបានឃើញមាននរណា មករស់នៅក្បែរដីឡូតិ៍របស់ខ្ញុំសោះ ក៏មិនអាចរកនរណាម្នាក់សួរនាំ ពីគ្រួសាររបស់ ភួងមាលាបានទៀត។

តើខ្ញុំត្រូវធ្វើតាមសំណើររបស់ ស្រីភួងដែរឫទេ តើមានរឿងអ្វីកើតឡើងចំពោះពួកនាង? សូមឲ្យរាត្រីនេះ មិត្តអ្នកអានស្រម៉ៃមើលថាតើ ខ្ញុំជួបរឿងអ្វី បើអ្នកជាខ្ញុំអ្នកគួរចេញទៅរកពួកនាងទេ?

រាត្រីសួស្តី !

About រឿងរបស់ខ្ញុំ​ (My days)

សំអាតចិត្តឲ្យស្អាត !
អត្ថបទនេះត្រូវបាន​ផ្សាយក្នុង រឿងនិទានភាគវែង។ ប៊ុកម៉ាក តំណភ្ជាប់​អចិន្ត្រៃ​យ៍​

2 Responses to រឿង៖ ផ្ទះចាស់ My old home town (ភាគ០២)

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s