Credited by: Channy Mon
ដោយស្ថានភាពមិនស្រួល ខ្ញុំក៏ចាប់លើក ស្រីភួងចាកចេញពីផ្ទះនោះ ក្រោយពួកយើង ចេញផុតបន្តិច ផ្ទះរបស់ពួកនាងក៏ចាប់ផ្តើមឆេះ យ៉ាងសន្ធោសន្ធៅ ស្រីភួងនាងយំបោកខ្លួនគួរឲ្យសង្វែក ខ្ញុំចាប់ផ្តើមមានចិត្តអាណិតនាងយ៉ាងខ្លាំង នាងក្រាញបំរុងរត់ចូលទៅក្នុងផ្នក់ភ្លើង បន្ទាប់មកក៏ដួលសន្លប់បាត់ទៅ តែមិនអាចទៅបាន ព្រោះដៃដ៏មាំរបស់ខ្ញុំ។
ក្រោយពីភ្លើងរលត់ សំរែកសត្វអាសុរៈកាយ ក៏លែងលឺទៀត ភាពភ័យខ្លាចក៏លែងកើតមាន ចិត្តនឹងវិញ្ញាណរបស់ខ្ញុំ ក៏មានសភាពនឹងន មកវិញ តែអ្វីដែរខ្ញុំ ត្រូវប្រឈមមុខនោះគឺនារីម្នាក់ ពេលនេះមកនៅក្នុងបន្ទប់ខ្ញុំ។ នាងគេងយំឱបដៃខ្ញុំយ៉ាងជាប់ រង្វង់មុខនាងពេលនេះ គឺស្រស់ស្អាត ខុសពីសភាពពីយប់មិញ។ កំពុងតែមើលមុខនាងដែរស្ថិតក្បែរច្រមុះខ្ញុំ ហើយអណ្តែងអណ្តូងទៅឆ្ងាយ ស្រាប់តែនាងភ្ញាក់បើកភ្នែកធំៗ ធ្វើឲ្យខ្ញុំភ័យស្ទើរគាំងបេះដូង នាងធាក់ខ្ញុំធ្លាក់ពីលើគ្រែ ស្ទើរបាក់ចង្កេះ រួចស្រែក ស្ទើរតែបែកក្រដាសត្រចៀកខ្ញុំ៖ វិជាតិ វិជាតិ លោកឯងប្រុងធ្វើអ្វីខ្ញុំហ្នឹង !
វិជាតិ ៖ ខ្ញុំមិនបានធ្វើអ្វីស្រីភួងសូម្បីបន្តិច តែស្រីភួងទេ ដែលគេងឱបខ្ញុំពេញមួយយប់រហូតខ្ញុំ ដកដង្ហើមស្ទើរតែមិនរួច !
(និយាយមិនទាន់ផុតពីមាត់នាងក៏ស្ទុះមកឱបខ្ញុំម្តងទៀត ខ្ញុំតាមនាងមិនទាន់ទេ នាងកើតស្អីទៅ ម្តងបែបនេះម្តងបែបនោះ)៖ វិជាតិ វិជាតិ ! ហិក ហិក ! បងស្រីខ្ញុំស្លាប់ហើយ បងស្រី បងស្រី…. ! (នាងយំ មិនឈប់សោះ រហូតដល់ខ្ញុំ ស្ទើរតែទប់ទឹកភ្នែកមិនបាន ខ្ញុំអង្អែលខ្នងនាងតិចៗ ហើយគ្រានាងឲ្យសំរាកលើគ្រែវិញ)
ខ្ញុំគិតមិនចេញទេថា ខ្ញុំត្រូវជួយនាងតាមរបៀបណា ខ្ញុំក៏នឹកឃើញដល់ជីតាខ្ញុំ គាត់បានប្រាប់ឲ្យខ្ញុំចាកចេញពីទីនេះ ខ្ញុំរៀបចំខោអាវ ស្អែកនេះខ្ញុំនឹងនាំស្រីភួងទៅជាមួយខ្ញុំ ហើយខ្ញុំនឹងមើលថែនាង ស្រាប់តែខ្ញុំប្រទះឃើញខ្សែកព្រះដែលម៉ាកខ្ញុំពាក់ឲ្យមុនខ្ញុំឡើងឡាន ខ្ញុំនឹងក្នុងចិត្តថា ខ្សែក៏នេះនឹងអាចជួយខ្ញុំបាន ព្រោះរឿងគ្រប់យ៉ាងដែលកើតឡើង វាពុំមែនជារឿងចៃដន្យឡើង ខ្ញុំសូមបួងសួងឲ្យវត្ថុសាកសិទ្ធិទាំងឡាយតាមជួយថែរក្សាខ្ញុំនឹងស្រីភួងឲ្យរួចផុតពីរឿងរ៉ាវអាក្រក់ទាំងឡាយផងចុះ។
មេឃចាប់ផ្តើមងងឹត ខ្ញុំសំគាល់ឃើញថាស្រីភួង មានសភាពខុសប្រក្រតី នាងប្តូរសំលៀកបំពាក់បែបបូរាណ បួងសក់ទៅលើយ៉ាងស្អាត នាងដើរតិចៗចូលទៅក្នុងបន្ទប់ នាងញញឹមតិចៗមករកខ្ញុំ តែអ្វីដែរចំលែកខ្ញុំឃើញស្រមោលអ្វីម្យ៉ាង រត់កាត់មុខនាងមួយភ្លេត ក្នុងដៃរបស់នាងមានកាន់វត្ថុអ្វីម្យ៉ាង ដូចជាសំរាប់បូជា ខ្ញុំស្រាប់តែមានសភាព ព្រឺសំបុរតិចៗ ព្រោះ ពេលនេះ ខ្ញុំលឺសំរែកសត្វអ្វីម្យ៉ាង ! ព្រះអើយ ! ខ្ញុំស្ទើរតែពុំជឿនឹងភ្នែកខ្លួនឯង មានសត្វឈ្លើងជាច្រើន កំពុងតែវាឡើងមកលើផ្ទះរបស់ខ្ញុំ រាប់រយពាន់ក្បាល ហើយផ្គុំខ្លួនជាមនុស្សឈរ យ៉ាងសាហាវយង់ឃ្នង គួរឲ្យខ្ពើមរអើម និងមានសភាពគួឲ្យខ្លាច ឈរចំពីមុខស្រីភួង។
ស្រីភួងក្នុងសភាពមិនដឹងខ្លួន ចាប់ផ្តើមរាំ ដូចជាមនុស្សត្រូវអ្វីម្យ៉ាងចូលសន្ធិត ហើយរាំថ្វាយបូជាដល់អាសុរៈកាយកំណាចនោះ នាងចាប់ផ្តើមដោះសំលៀកបំពាក់ចេញពីខ្លួន ហើយថ្វាយបង្គុំ ដល់អ្វីម្យ៉ាង ហើយសត្វឈ្លើងទាំងនោះក៏បំបែកខ្លួន មកតោងបឺតឈាមនាង ខ្ញុំហាក់ដូចជាចាប់ផ្តើមភ័យខ្លាចយ៉ាងខ្លាំង តែខ្ញុំចង់ជួយនាងឲ្យផុតពី កណ្តាប់ដៃរបស់របស់អសុរៈកាយនោះ ខ្ញុំស្ទុះយកខ្សែកព្រះ ទៅពាក់លើ ក របស់នាង ធ្វើឲ្យសត្វឈ្លើងទាំងនោះរលាយខ្លួនទៅអស់ ពីរាងកាយនាង។ នាងក៏ដួលដេកទាំងរាងកាយអាក្រាត អបដោយស្នាមជាំតិចៗលើដងខ្លួន។
តើរឿងរ៉ាវទាំងនេះ វាកើតឡើងបានយ៉ាងដូចម្ត៉េច ហើយបើខ្ញុំប្រាប់ទៅអ្នកដទៃតើគេជឿខ្ញុំទេ នារីម្នាក់នេះ តើនាងនឹងក្លាយទៅជាអ្វីបើគ្មានរូបខ្ញុំ ចាំជួយនាង តើខ្ញុំមានកម្មពៀរអ្វីជាមួយនាង តើហេតុអ្វីក៏នាងជួបរឿងបែបនេះទៅវិញ ខ្ញុំលាបថ្នាំឲ្យនាងចំកន្លែងដែលមានរបួស រួចដណ្តប់ភួយ បិទបាំងរាំងកាយដ៏ស្រឡូនស្អាតនេះ ខ្ញុំមិនហ៊ានមើលឫពាល់ពាល់អ្វីច្រើនទេ មិនហ៊ានទាំងស្លៀកពាក់ឲ្យនាងទៀតផង មិនមែនខ្ញុំខ្លាចនាងទេ ហើយក៏មិនមែនខ្ទើយដែរ តែកុំឲ្យអ្នកអានថាខ្ញុំជាព្រាន ហើយឈ្លៀតឱកាស (អារម្មណ៍ពិតរបស់តួឯងប្រុស)។
អ្នកនិពន្ធរឿងនេះ ខ្ញុំស្លេះត្រឹមនេះសិន ហើយទុកឲ្យអ្នកអាន គិតថា ភាគបញ្ចប់ទៅជាយ៉ាងណា ! រាត្រីសួស្តី !
អូយ គេងមិនលក់ទេខ្ញុំ ឡើងព្រឺសម្បុរ ខ្លាចចចចចចចចចច
ម៉ាកវា ! កុំខ្លាចអី ! នៅមានបន្តទៀត ! ហិហិ
😯